ភ្នំពេញៈ អ្នកធ្លាប់បានបើករថយន្តម៉ាក Porsche Macan S បានអះអាងដោយពេញចិត្តថា រថយន្តរបស់ Porsche ម៉ូដែលនេះ ពិតជាអស្ចារ្យ គឺពិតជាសករាជនៃរថយន្តស៊េរីទំនើបប្រភេទ SUV ដែលមិនត្រឹមតែផ្ដល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរនោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវផាសុខភាពដល់អ្នកនឹកស្មានមិនដល់។
លោក ប៉ែន ច័ន្ទតារា អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុក ដែលបានបើកសាកល្បងរថយន្តម៉ាក Porsche Macan S ក្នុងដំណើរបេសកម្មផ្សងព្រេងជាមួយរថយន្ត Porsche ទៅរមណីយដ្ឋានគិរីរម្យ កាលពីថ្ងៃទី៨ ខែកក្កដា បានថ្លែងប្រាប់ដោយក្ដីរំភើបថា លោកនឹងស្មានមិនដល់ថាមានវាសនាបើករថយន្តរបស់ Porshce។ លោកថា លើសពីភាពប្រណីតនៃការរចនារថយន្តម៉ូដែលនេះ Porsche បានផ្ដល់ភាពងាយស្រួលដល់អ្នកបើក មិនថាស្ថិតនៅលើស្ថានភាពផ្លូវបែបណានោះឡើយ។ លោកបញ្ជាក់ថា បើទោះបីស្ថានភាពផ្លូវមានជង្ហុគច្រើនខ្លាំង ឬបត់បែនច្រើនកន្លែង ប៉ុន្តែរថយន្តម៉ូដែលនេះ បានបត់បែនពន់ពែនតាមស្ថានភាពផ្លូវដោយមិនមានឧបសគ្គបើទោះអ្នកបើកបរមិនមានបទពិសោធន៍ច្រើនក៏ដោយ។
បើតាមលោក ប៉ុន យី ប្រធានផ្នែកលក់ និងទីផ្សារ និងជាអ្នករៀបចំនូវកម្មវិធី ដំណើរបេសកម្មផ្សងព្រេងជាមួយរថយន្ត Porsche ២០១៦ ថ្លែងឲ្យដឹងដែរថា Porsche Macan S ជារថយន្តប្រភេទ SUV ជំនាន់ទី២ ដែលមានបំពាក់ទាំងប្រព័ន្ធ Hybridge អាចឲ្យអ្នកបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង គ្រាដែលប្រព័ន្ធសាំងវិញ ស៊ីត្រឹមតែ៣,៥លីត្រ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ លើសពីនេះ Porsche Macan ស៊េរី S បំពាក់ដោយម៉ាស៊ីន twin-turbo 340-hp V-6; GTS ដែលអាចបង្កើនល្បឿនរហូតដល់៧ដង លើសរថយន្តផ្សេងៗ។ លោក ប៉ុន យី បញ្ជាក់ថា រថយន្តម៉ូដែលនេះ តម្លៃចាប់ពី២២ម៉ឺនដុល្លារអាមេរិក ព្រមជាមួយនឹងការបំពេញតម្រូវការរបស់អតិថិជនរហូតដល់ជាង ៥០០ Options។
គួរជម្រាបថា បេសកម្មផ្សងព្រេងជាមួយរថយន្ត Porsche ២០១៦ ទៅរមណីយដ្ឋានគិរីរម្យ ឬ Porsche Adventures Drives 2016 to Kirirom កាលពីថ្ងៃទី៨ ខែកក្កដា មានការចូលរួមដោយសមាជិកអ្នកសារព័ត៌មានប្រមាណជា៥០រូប ដែលពួកគេត្រូវតម្រូវឲ្យបើកសាកល្បងរថយន្តប្រភេទ SUV ស៊េរីលំដាប់ៗរបស់ Porsche រួមមានម៉ូដែល Macan និង Cayenne ពីរាជធានីភ្នំពេញ ទៅរមណីយដ្ឋានគិរីរម្យ ដោយផ្ទាល់តែម្ដង។ កម្មវិធីនេះ រៀបចំឡើងដោយក្រុមហ៊ុន ព្រីស្ស៊ីហ្សិន ខាស៍ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តផ្ដាច់មុខម៉ាក Porsche តែមួយគត់នៅកម្ពុជា។
សូមអញ្ជើញទស្សនារូបភាពនៃបេសកម្មផ្សងព្រេងជាមួយរថយន្ត Porsche ២០១៦ ទៅរមណីយដ្ឋានគិរីរម្យ ដូចមានខាងក្រោមនេះ៖
មតិយោបល់