ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ បុកម៉ូតូរុញផ្ទប់ទៅរថយន្ដកែច្នៃ ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

​ ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និថ២០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ២០១.២០២នៅភូមិអូរតាសេក ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បង្កដោយរថយន្តក្រឡុកស៊ីម៉ងត៍ ក្បាលពណ៌ក្រហម បើកបរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ រុញផ្ទប់ទៅចូលពីក្រោយរថយន្ដកែច្នៃមួយគ្រឿងផ្សេងទៀត ដឹកកំណាត់អុស ដែលកំពុងចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ច្រិច មានទីលំនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាកម្មករួមដំណើរជាមួយរថយន្ដកែច្នៃ ដែលឈរនៅពីក្រោយ រថយន្ដកែច្នៃនោះស្លាប់នៅកន្លែង។ ចំណែកបុរសអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់