ព័ត៌មានជាតិ

យុវតីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុក ឧដុង្គ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានឆក់យកជីវិតយុវតីម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំ ភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ មួយគ្រឿងម៉ាក NEX ពណ៌ ខ្មៅ-ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ 1L 4892 បើកបរដោយឈ្មោះ ជា សុខណា ភេទស្រី អាយុ 15 ឆ្នាំ រស់នៅភូមិរំចេក ឃុំជើងរាស់ ស្រុកឧដុង្គ និង អ្នករួមដំណើរជាមួយម្នាក់ទៀតមាន ឈ្មោះ រស់ គឹមហួយ ភេទស្រី អាយុ 15ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអេតចាយ មួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា អ្នកបើកបរមិនស្គាល់ឈ្មោះ បានបើកគេចខ្លួនបាត់។

ក្នុងហេតុការខាងលើនេះគឺបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់( ជាអ្នកបើកបរ) និងរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្រោ្គះនៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង យកសម្ភារ:យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់រាំង ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់