ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះពលរដ្ឋ​មួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខេត្តតាកែវ​

​តាកែវៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលា​ម៉ោង​២៣​និ​ង១០​នាទី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​កំពង់​ពោធិ៍​ ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ មាន​ករណី​អគ្គី​ភ័យ​មួយ​កើតឡើង​បណ្តាល​អោយ​ឆេះ​ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ស័ង្កសី​ មាន​ទំហំ​ ៤​ម៉ែត្រ​x៥​ម៉ែត្រ​ បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី​ ។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ស្រូ​យ​ ភឿន​ អាយុ​ ៤២​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ អឹ​ម​ ឃឿ​ន​ អាយុ​ ៤០​ឆ្នាំ​ បណ្តាល​ឲ្យ​ខូចខាត​ សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រហែលជា​ ១.៥០០.០០០​រៀល​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ កម្លាំង​ជំនាញ​ផ្នែក​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ផ្ទោល​ រួម​ជាមួយ​ប្រជា​ការពារ​ និង​ប្រជាពលរដ្ឋ​ក្បែរៗ​នោះ ​បាន​ចេញ​ជួយ​អន្តរាគមន៍​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន​ ទើប​អគ្គិភ័យ​ខាងលើ​បាន​រលត់​ជា​ស្ថាពរ​ ពុំ​បាន​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ និង​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ។​

​គ្រោះ​អគ្គិភ័យ​ខាងលើ​ ពន្លត់​ចប់​នៅ​វេលា​ម៉ោង​២៤​និង​៣០​នាទី​ នា​ថ្ងៃ​២៨​ ខែមករា​ ឆ្នាំ​២០២១​ ៕

មតិយោបល់