ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ! ម្ចាស់មិននៅ ត្រលប់មកវិញ ស្លុតចិត្ត…

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិកោះស្នួល ឃុំទួលពង្រ
ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ ប៉ី បូរី ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ អៀង ស្រីរ័ត្ន
អាយុ ២៨ឆ្នាំ មានកូន២នាក់ (ស្រីម្នាក់) ។ ផ្ទះឆេះទំហំ ៤x៥ម៉ែត្រ ធ្វើអំឈើដំបូលស័ង្កសី។

សម្ភារខូចខាតមាន៖
– អង្ករ ១ការ៉ុង
– ម៉ាស៊ីនដេខោអាវ ១គ្រឿង
– ជី (កសិកម្ម) ចំនួន ២០ការ៉ុង ក្នុង១ការ៉ុងតម្លៃ ១១០០បាត
– កង់ ១
– ទូរបញ្ចក់ ១
– ទូរទស្សន៍ កង្ហាល
– និងសម្ភារៈប្រើប្រាល់ច្រាំថ្ងៃ ព្រមទាំងឯកសារ ដូចជា ប្លង់ដី សៀវភៅគ្រួសារ សំបុត្រកំណើតជាដើម។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង (ម្ចាស់ផ្ទះទៅ ធ្វើការទាំងប្ដីទាំងប្រពន្ធ )៕

មតិយោបល់