ព័ត៌មានជាតិ

ម្នាក់ទៀតហើយ! បុរសម្នាក់ស្លាប់បាត់បង់ជីវិតដោយឆក់ត្រីនៅស្រុកសន្ទុក

កំពង់ធំ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដោយឆក់ខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅចំណុចអូរសាលាស្វាយធំ ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ខេន ម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ។

តាមប្រភពមូលហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានទៅរកត្រីដោយមានប្រើឧបករណ៍ដើម្បីឆក់ត្រីតែមិនដឹងខុសបច្ចេកទេសយ៉ាងម៉ិចទើបបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់បែបនេះ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់