ព័ត៌មានជាតិ

Update៖ ស្លាប់២នាក់ក្នុងករណីបុកបន្តកន្ទុយគ្នានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង២ និង ១០នាទីលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខសាលារៀនខ្មែរ-ចិនស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់កើតឡើងរវាង ម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ (ពុំមានពាក់ស្លាកលេខ) (ជិះគ្នាពីរនាក់)បើកបរពីកើតទៅលិច ហើយបើកបង្ហោះកង់មុខឡើងលើ ដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករថយន្ត ១ គ្រឿងម៉ាកតូយូតាហាវ៉ាន់ស្សា ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6104 ដែលមកពីទិសលិចទៅកើត(ច្រាសទិសគ្នា)បណ្ដាលឲ្យម៉ូតូដួលហើយត្រូវរថយន្តមួយគ្រឿងទៀតម៉ាកតូយូតាហាយឡែនដ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0996 បើកពីលិចទៅកើតបុកបន្ថែម ហើយក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1T-1777 ដែល បើកមកពីក្រោយម៉ូតូខាងលើ បុកម៉ូតូដែលដួលនោះបន្ថែមទៀត គ្រោះថ្នាក់តែម្តង ។
ករណីនេះមានស្លាប់មនុស្ស០២នាក់(ប្រុស)។
អ្នកបើកបរអត់ពាក់មួក។
ក្រោយកើតហេតុវត្ថុតាងទាំងបីត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយ។
ចំណែករថយន្តហាយឡែនដ័រ បើករត់គេចបាត់៕

 

មតិយោបល់