ភ្នំពេញ: ផ្អើលទាំងព្រឹកក្រុមគ្រួសារ បានប្រទះឃើញសាកសពសាច់ញាតិរបស់ខ្លួន នៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងជាប់ នឹងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ក្នុងផ្ទះល្វែងលេខB5 នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាវិស្វករ មានស្រុកកំណើត នៅភូមិកើតហេតុខាងលើ។
មូលហេតុ៖ ជនរងគ្រោះតូចចិត្តនិងខ្លួនឯង ដែលប្រពន្ធសុំលែងលះ ក៏សម្រេចចិត្តធ្វើអត្តឃាតផ្តាច់ជីវិតតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ច បានធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាបានសា្លប់ ដោយសារចង.កប្រាកដមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់