ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញវីឌីអូនេះ មិនសរសើរតួអង្គរឿង “ទារុណកម្មខ្មោច” មិនបាន

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីមានវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះឡើង ហើយបង្ហាញពីការតស៊ូ៣ ចំណុចរបស់លោក ហ៑ុយ យ៉ាឡេង ផលិតករ និងជាតួសម្ដែងក្នុងរឿង “ទារុណកម្មខ្មោច” អមដោយវីដេអូនេះ លោក បានបង្ហោះថា ដើម្បីផលិតរឿងទារុណកម្មខ្មោច👉 ខ្ញុំត្រូវពលី៣យ៉ាង៖

១ ការសម្រកគីឡូ១ខែ រហូតដល់១៨គីឡូ គឺជាការសម្រចចិត្តយ៉ាងផុយស្រួយមនុស្សជុំវិញខ្លួន តែងសួរខ្ញុំថាធ្វើកើតអត់👉ខ្ញុំខ្លួនឯងពិតជាភ័យខ្លាច ធ្វើមិនទាន់ពេល តែពី១ថ្ងៃទៅ១ថ្ងៃ ខ្ញុំមិនដកថយឡើយ ក្នុងចិត្តមានតែអក្សរ តស៊ូ ខំប្រឹង លះបង់ ពេញនៅក្នុងខ្លួនទីបំផុត ខ្ញុំធ្វើបានស្រកបាន១៨គីឡូក្នុងមួយខែទោះបីខ្ញុំថតចប់ ខ្ញុំត្រូវចូលពេទ្យក៏ដោយ💪

២ ការរៀបចំថតឈុតដោតម្ជុលចូលសាច់ពិតជាលំបាក រៀបចំតាំងពីល្ងាច ភ្លឺទើបថតចប់ ខ្ញុំរារែកច្រើនដងចំពោះការ
ដោតម្ជុលចូលសាច់ ខ្ញុំចង់បដិសេធច្រើនដង តែខ្ញុំបានសច្ចាហើយថាធ្វើវាអោយបានម៉ោង៥ ជិតភ្លឺខ្ញុំសម្រេចចិត្តធ្វើវាបាន💪

៣ ការចងព្យួរដាំក្បាលជ្រមុជទឹកពិតជាលំបាក ចងលើកទី១បេះដូង ខ្ញុំលោតញាប់ ខ្ញុំថប់ដង្ហើម រកកល់ចង់សន្លប់ ខ្ញុំផ្អាកស្រាយខ្សែចេញ ខ្ញុំលួចភ័យម្នាក់ឯង ខ្ញុំចង់សម្រេចចិត្តបោះបង់ម្តងៗ តែខ្ញុំមិនអាចក្បត់ សន្យាឡើយ ទីបំផុតម៉ោង៥ភ្លឺ ខ្ញុំសម្រេចចិត្តធ្វើវាបាន ខ្ញុំរំភើបលួច ស្រក់ទឹកភ្នែកម្នាក់ឯង ដូចខ្ញុំបានរួចពីស្លាប់😭 ភាពយន្តនេះខ្ញុំតស៊ូ ខ្ញុំលះបង់ ដើម្បីបម្រើជូនបងប្អូនទស្សនា ដើម្បីនាំភាពយន្តជាតិយើង ឆ្ពោះទៅឆាកអន្តរជាតិ ក្តីសង្ឃឹមខ្ញុំថ្ងៃណាមួយឆាប់ៗនេះ ភាពយន្តខ្មែរ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទារុណកម្មខ្មោច ខ្សែភាពយន្ត ដែលខ្ញុំលះបង់ខ្ពស់ កំពុងចាក់បញ្ចាំង សូមអរគុណចំពោះការគាំទ្រភាពយន្តខ្មែរ 🙏ខ្មែរដើម្បីខ្មែរ🙏”។ ជាមួយនឹងការបង្ហោះសារ និងវីដេអូ ពីការលះបង់នោះ មិនមានអ្នកណាមិនសរសើរនោះទេ ក្នុងពេលដែលការលះបង់នេះ គឺកម្រមានតួសម្ដែងហ៑ានធ្វើ៕

មតិយោបល់