ព័ត៌មានជាតិ

ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភយ៉ាងខ្លាំង ​អំពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ

ព្រៃវែងៈ ប្រជាកសិករនៅភូមិព្រះឥន្ទ្រស្មត់កើត ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានធ្វើការត្អូញត្អែរថា បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរបែបនេះ គឺពួកគាត់ត្រូវតែបង្ខំចិត្តចុះច្រូតស្រូវនៅក្នុងទឹក និងដឹកយកមកបោកបែននៅក្នុងផ្ទះ។ ពួកគាត់បានឲ្យដឹងទៀតថា ស្របពេលដែលពួកគាត់ធ្វើការបោកបែនរួចហើយ ស្រូវទាំងនោះប្រាកដជាដុះ ប្រសិនបើគ្មានពន្លឺថ្ងៃសម្រាប់ហាល។

អ្វីដែលធ្វើឲ្យពួកគាត់សម្តែងការព្រួយបារម្ភជាងនេះទៅទៀតនោះ គឺតម្លៃស្រូវក្នុង១គីឡូក្រាម ៧៥០រៀល ហើយពិបាករកទីផ្សារថែមទៀតផង ខណៈដែលពួកគាត់បានលេចឮពាក្យចចាមអារ៉ាមថា មានអង្ករប្លាស្ទិកវាយលុកលើទីផ្សារយើងជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន៕

photo_2016-11-06_16-41-43photo_2016-11-06_16-41-41-2photo_2016-11-06_16-41-41

មតិយោបល់