កណ្ដាល: កាលពីវេលាម៉ោង ០៨ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់បានដេកស្លាប់ សិ្ថតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងវត្តប្រជុំសាគរខ្សុំ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រមាណ ៣៥ឆ្នាំ ត្រូវបានព្រះសង្ឃគង់នៅវត្តប្រជុំសាគរខ្សុំ ប្រទះឃើញដេកស្លាប់នៅលើចេតិយ៍ ពេលកំពុងធ្វើការបោសសម្អាតវត្តអារាម។
ក្រោយមកគណៈកម្មការវត្ត ក៏បានរាយការណ៍ ទៅប៉ុស្តិ៍នគរបាលបន្ទាយដែក ទើបកងកម្លាំងប៉ុស្តិ៍ បានសហការជាមួយផ្នែកក្រុមជំនាញស្រុកអាជ្ញាធរមូលដ្ឋាន ពេទ្យឃុំ បានចុះពិនិត្យសាកសព។
បញ្ជាក់ថា៖ ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនគណៈកម្មការវត្ត និងព្រះសង្ឃវត្តប្រជុំសាគរខ្សុំ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់