ព័ត៌មានជាតិ

ឃើញតាមកាម៉ារ៉ាសុវត្ថិភាព ស្មានថាចោរ ចាប់ព្រួតវាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យពីរនាក់ត្រូវបានប្រជាពលរដ្ឋ ចាប់បានព្រួតគ្នា វាយសល់ដង្ហើមចង្រិត បន្ទាប់ពីពួកគេ បានចូលក្នុងវិហារចាម ធ្វើសកម្មភាពរុះរើកាបូបបំរ៉ុងលួចអីវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាម កាម៉េរ៉ាសុវត្តិភាព ស្រែកផ្អើលឆោឡោ ចាប់វាយទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវិហារចាម ខាងក្រោយសណ្ឋាគារ ភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនសង្ស័យទាំងពីរនាក់ នៅមិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយទេ ត្រូវកម្លាំងសមត្ថកិច្ច យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺអ្នកនៅក្នុងវិហារចាម បាននាំគ្នាសូត្រធម៌ ដោយទុកកាបូបនិង សម្ភារៈមួយចំនួននៅកន្លែងផ្សេង។

ប្រភពបានបន្តថា ពេលដែលកំពុងសូត្រធម៌ មានបុរសម្នាក់ដែល គាត់មិនបានចូលរួមពិធីសូត្រធម៌នោះ បានយកទូរស័ព្ទដៃ មកឆែកមើល កាម៉េរ៉ាសុវត្ថិភាព ស្រាប់តែឃើញ ជនសង្ស័យពីរនាក់ ដោយម្នាក់ កំពុងរុះរើកាបូបនិងម្នាក់ទៀត ចាំមើលផ្លូវពេលដែលឃើញដូចឆ្នេះ ក៏ស្រែកផ្អើល ឆោឡោនិង នាំគ្នាចាប់ព្រួតគ្នា វាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យ រងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យទាំងពីរនាក់ ទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត្រ ទើបធ្វើកំណត់ហេតុជាក្រោយ។ ពាក់ព័ន្ធនិងរឿងហេតុនោះដែរ លោកកាន់ វណ្ណៈ នាយប៉ុស្តិ៍រដ្ឋបាល ស្រះចក បានឲ្យដឹងថា ជនសង្ស័យ២នាក់នោះ កម្លាំងសមត្ថកិច្ច មិនបានឃាត់ខ្លួននោះទេ ព្រោះការចោទប្រកាន់ថា ក្រុមជនសង្ស័យជាចោរនោះ គឺជាការភ័ណ្ឌច្រឡំ នោះទេ ពោល(គឺជាឥស្លាមគ្នាគេទេ) ទើបមិនមានការប្តឹងផ្តល់អ្វីឡើយ ហើយគ្មានអ្នកណាបាត់បង់ ទ្រព្យសម្បត្តិអ្វីដែរ ៕

ឃើញតាមកាម៉ារ៉ាសុវត្ថិភាព (3)

មតិយោបល់