ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម បង្ហាញមហិច្ឆតាក្នុងគម្រោងអចលនទ្រព្យយក្ស

មិនចាញ់តារាល្បីៗ ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ឋានព្រះឥន្ទ”កន្លងមក តារាចម្រៀងក្រមិុចក្រមើុមល្បីល្បាញ អ្នកនាង ខាត់ សុឃីម ក៏លេចធ្លោមិនធម្មតាដែរ ក្នុងព្រឹត្តិការណ៍ដដែលនេះ នៅក្រុងបាត់ដំបង កាលពីថ្ងៃទី៨ មីនា។ ក្រៅស្រស់ស្អាត មិនចាញ់តារាយុវវ័យ តារាវ័យជ្រេ តែសម្រស់ក្មេងវ័យរូបនេះ ក៏បង្ហាញមហិច្ឆតាក្នុងគម្រោងអចនទ្រព្យយក្សរបស់ក្រុមនោះផងដែរ។

អ្នកនាង ខាត់ សុឃីម ដែលទើបជោគជ័យក្នុងគម្រោងពុះដីឡូតិ៍លក់ជាមួយ លោក ឆាយ វិរៈយុទ្ធ នៅខេត្តព្រះសីហនុ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៑ុនស្របច្បាប់ពុះលក់ចម្ការជាហិកតារៗ ហើយថែមទាំងមានសេវាបង់រំលោះ មិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំអោយផង ដោយមិនបាច់ខ្វល់រឿង ដាំដុះខ្លួនឯង។ អ្នកនាងថា ខ្លួននឹងទិញចម្ការដូងក្រអូបនៅខេត្តពោធិសាត់ និងទទូចអោយគាំទ្រគម្រោងមួយនេះ អោយបានច្រើន ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាដើម្បីមានចម្ការ ដែលជាកំណប់ទ្រព្យតកូនតចៅ។ អ្នកនាងថា ជារឿងកម្រណាស់ ដែលនៅកម្ពុជាមានគម្រោងបែបនេះ ខណៈដែលពេលកន្លងមក អ្នកនាងឃើញតែនៅប្រទេសមួយចំនួន ហើយចង់អោយមានបែបនេះ ជាយូរមកហើយ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៑ុនហង្សម្ចាស់ដី និងជាប្រធានគម្រោង “ឋានព្រះឥន្ទ” បានអះអាងថា ការប្រកាសគម្រោង នៅខេត្តបាត់ដំបង ក៏ដើម្បីប្រកាសលក់ក្រោយចម្ការដូងក្រអូប នៅខេត្តសៀមរាប ដូចគ្នានឹងការប្រកាស កាលពីនៅប៉ោយប៉ែតផងដែរ។ ក្រោយប្រមូលទិញដីស្រែ និងដីចម្ការអ្នកស្រុក មកវិនិយោគជាចម្ការៗ តាមប្រភេទដី លោកថា ខ្លួនមានក្រុមផ្ទៃដីសរុបជិត១លានហិកតារ នៅខេត្តកំពត ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងបាត់ដំបងផង ដោយគ្រាន់តែបាត់ដំបង មិនទាន់រៀបចំពុះជាចម្ការៗ។ គម្រោងនេះ លោកថា មិនមែនជាដីជួល ឬដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំ គឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៑ុនហើយចាំតែយកចំណេញ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីដែលបានធ្វើឡើងនៅខេត្តបាត់ដំបងនោះ អភិបាលក្រុងបាត់ដំបង ជាគណអធិបតី ក៏ប្រកាសគាំទ្រគម្រោងនេះ និងទទូចអោយពលរដ្ឋវិនិយោគលើគម្រោងនេះ អោយបានច្រើនផងដែរ ដើម្បីបន្សល់ទុកដីវម្ការតកូនតចៅ។ ក្នុងពិធីនោះ លោកព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុឃីម ធ្វើអោយកញ្ជ្រោលកម្មវិធីទាំងមូលយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួន៕

មតិយោបល់