ព័ត៌មានជាតិ

ប្រពន្ធកូនទ្រហោយំឱបសពប្ដី! បុរសម្នាក់ ធ្លាក់ពីលើដើមត្នោតកម្ពស់ ២០ម៉ែត្រស្លាប់

ស្វាយរៀង: កាលពីល្ងាចម៉ោង ០៥ និង ០០នាទីថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ឡើងទៅយកទឹកត្នោត រអិលជើងធ្លាក់ពីលើដើមត្នោតកម្ពស់ ២០ម៉ែត្រ បណ្ដាលឲ្យស្លាប់មួយរំពេច។

ជនរងគ្រោះមានឈ្មោះ សុខ ណី ភេទប្រុស​ អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកសា្វយទៀប ខេត្តស្វាយរៀង មុខរបរ កសិករ។

មូលហេតុ៖ ស្រវឹងស្រា។

ក្រោយកើតហេតុសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់