Post News Media ព័ត៌មានជាតិ រោងការបិទផ្លូ...

រោងការបិទផ្លូវទៀតហើយ! លោកមេប៉ុស្តិ៍បឹងទំពុនទី១ មិនខ្ចីខ្វល់សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ…..

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ មានករណីសង់រោងការបិទផ្លូវទៀតហើយ នៅជាប់នឹងរបងវត្តសន្សំកុសល កាច់ជ្រុងនឹងប៉ុស្តិ៍បឹងទំពុនទី១ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនដឹង ធ្វើឲ្យពលរដ្ឋរិះគន់ បង្កការស្ទះចរាចរណ៍ ខណ:រោងការសង់បិទផ្លូវ មិនខ្ចីខ្វល់សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ជាពិសេសលោកមេប៉ុស្តិ៍បឹងទំពុនទី១ មើលមិនឃើញរោងការនៅកាច់ជ្រុងប៉ុស្តិ៍សោះ សង្ស័យតែលោក ជាប់ល្បាតក្នុងមូលដ្ឋានច្រើនពេក។

ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុនទី១ សូមសុំណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយ ក្រែងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឃើញ កុំឲ្យមានបញ្ហានេះ កើតទ្បើងដដែលៗពេក៕