ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះពលរដ្ឋ អស់ទ្រព្យសម្បត្តិជាច្រើន

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង២៣ និង១២នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ហ៊ីម តីជះ ភេទស្រី អាយុ៤៧ឆ្នាំ ឆេះផ្ទះឈើ ប្រក់ក្បឿង ទំហំ ៦ × ៨ ម៉ែត្រ ទាំងស្រុង និងខូចខាតសម្ភារៈប្រើប្រាស់ទាំងអស់ ។

មូលហេតុ៖ នៃការឆេះនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពេលម្ចាស់ផ្ទះមិននៅ ។

ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់អស់ចំនួន០១ រថយន្ត ទើបរលត់ទាំងស្រុង មិនឲ្យឆេះរាលដាលបន្តទៀត ៕

មតិយោបល់