ព័ត៌មានជាតិ

ទៅណារួច ទើបលួចក្ដៅៗ ប៉ូលិសតាមទាន់ ក្របួចកចូលប៉ុស្តិ៍!

ព្រៃវែង: នៅវេលាម៉ោង ៩ និង ២៥នាទីព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ មានករណីចាប់បានជនសង្ស័យលួចលុយម្នាក់ ស្ថិតនៅត្រង់ចំណុចមាត់ទន្លេ ផ្សារក្រោម ភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ មាឃ ស៊ន ភេទស្រី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានរាយការណ៍មកសមត្ថកិច្ចថា ខ្លួនបានបាត់លុយចំនួន ៥លានរៀល។

ក្រោយពីទទួលដំណឹងភ្លាមលោក នុត ប៊ុនឌឿន អធិការនគរបាលក្រុង និងក្រុមកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ាយ ទឹង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអន្លង់ទ្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ធ្វើការឆែកឆេរ បានរកឃើញលុយចំនួន ២២៦.០០០រៀល និងមួយចំនួនទៀត បានយកទៅលាក់ក្នុងគុម្ពព្រៃ នៅក្បែរកន្លែងកើតហេតុមានចំនួន ២លានរៀល និងប្រាក់ដុល្លាចំនួន ៥០០ដុល្លារ។

បញ្ជាក់៖ ក្នុងចំណោមលុយ ៥លានរៀលនោះ ជនសង្ស័យ បានយកទៅប្ដូរជាលុយដុល្លារខ្លះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទៅអធិការដ្ឋានក្រុងព្រៃវែង ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅការិល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់