ព្រះសីហនុៈ យោងតាមPage ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១៤ និង៤៥នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើករថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2L-9667 បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លាសោយទិវង្គត និងរងរបួសធ្ងន់សម្តេចក្រុមព្រះ ព្រមទាំងអ្នករួមដំណើរលើរថយន្ត HIGHLANDER ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕
ព័ត៌មានជាតិ
មតិយោបល់