ព័ត៌មានជាតិ

ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ! ម្ចាស់មិននៅ មិនគួរចឹងសោះ..

កោះកុង: កាលពីវេលាម៉ោង ១០ និង ៣៥ នាទីព្រឹកថ្ងៃទី ៩ ខែមិនា ២០១៩ នៅចំណុចមុខវត្តទេពនិមិត្ត (វត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីអគ្គិភ័យឆេះផ្ទះ ឈើប្រក់ស័ង្កសីចាស់ ទ្រុឌទ្រោមទុកចោល អត់មានមនុស្សរស់នៅ។

ទទួលដំណឹងបានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍បន្ទាន់ តែជាអកុសលពេលឡានទឹក ទៅដល់អគ្គិភ័យឆេះអស់បាត់ទៅហើយ។ ម្ចាស់ផ្ទះមានឈ្មោះ ឡេង គឹមហ៊ុយ ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ។

មូលហេតុ៖ មានក្មេងអនាថា លួចចូលទៅដេកហើយដុតទៀនចោល ពេលត្រឡប់ទៅវិញមិនពន្លត់។

ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះមួយខ្នងខូចខាតទាំងស្រុង និងគ្មានបាត់បង់ព្រទ្យសម្បតិ្តអ្វីផ្សេងទ្បើយ៕

មតិយោបល់