ព័ត៌មានជាតិ

កំពុងរៀបចំជួញដូរគ្រឿងញៀន ឃើញប៉ូលិសទៅដល់ រត់ចោលម៉ូតូ និងគ្រឿងញៀន

កណ្ដាល: កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងរបស់ឈ្មោះ ម៉ាន ញ៉ាញ់ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន ០២នាក់ (រត់គេចខ្លួន) ៖ ១.ឈ្មោះ ប្រឹម ប្រុស ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ២.ឈ្មោះ ម៉ាន ញ៉ាញ់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ អ្នកទាំងពីរមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូចនិងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
-ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៧ ព៍ណខ្មៅ ស្លាកលេខភ្នំពេញ ១ GE ៤២២៣ (ជារបស់ឈ្មោះប្រឹម ប្រុស )។

ដំណើររឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ សមត្ថកិច្ចបានល្បាតក្នុងភូមិសាស្រ្ដ រហូតដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យ កំពុងនៅរោងរបស់ឈ្មោះ ម៉ាន ញ៉ាញ់ រំពេចនោះជនសង្ស័យ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវវត្ថុតាងដូចខាងលើ ។

បច្ចុប្បន្ន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍តាលន់ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវីធី៕

មតិយោបល់