ព័ត៌មានជាតិ

ពឹងឲ្យកោសខ្យល់ ស្រាប់តែលួចកាត់ខ្សែ.ក ពេលដែលម្ចាស់មិនដឹងខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងលួច នៅផ្លូវ៣៧១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ឹង ហៀក ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ស្ទួន ស្ថិតនៅ ភូមិ ឃុំ កើតហេតុខាងលើ។ ជនសង្ស័យឈ្មោះចាន់ មុំាង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។

មុនពេលកើតហេតុជនរងគ្រោះ បានទៅបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចកើតហេតុ ដើម្បីពឹងឲ្យកោសខ្យល់ ពេលទៅដល់ក៏ដោះខ្សែក មាស ០១ខ្សែ ទម្ងន់១តម្លឹងផ្ញើទុកនៅជនសង្ស័យ រួចដេកផ្កាប់មុខ ឲ្យជនសង្ស័យកោសខ្យល់ ពេលជនរងគ្រោះភ្លេចខ្លួនជនសង្ស័យ ក៏យកកន្ត្រៃកាត់ក្រចកលួចកាត់ខ្សែក មាស ជនរងគ្រោះបានទម្ងន់១ជី ៥ហ៊ុន រួចប្រើល្បិចនិយាយប្រាប់ជនរងគ្រោះថា ខ្សែកមាស លោកយាយដាច់ហើយ ជនរងគ្រោះក៏យកខ្សែក មាសមក ពិនិត្យមើលឃើញមានស្នាម កន្រ្តៃកាត់ រួចថ្លឹងមើល ឃើញបាត់ទម្ងន់ដូចខាងលើ ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចចុះ ទៅឃាត់ខ្លួនជនសង្ស័យ។

សមត្ថកិច្ច បានធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យរកឃើញខ្សែក មាស មួយកំណាត់ទម្ងន់ ៤ហ៊ុន និងកន្រ្តៃកាត់ក្រចកមួយ រួចក៏បញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់