កូរ៉េៈ អ្នកនាំពាក្យសន្តិសុខជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានបំណងបើកកិច្ចប្រជុំកំពូលលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុម ប៉ុន្តែពេលខ្លះ គួរតែធ្វើឲ្យសម្រេចបានផែនការសិន មុនពេលមានជំនួប។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់ភ្នាក់ងារ ABC លោក John Bolton បាននិយាយថា អាមេរិក មិនមានបំណងយល់ឃើញខុស ចំពោះឆន្ទៈរបស់កូរ៉េខាងជើងទេ ដោយលោក ត្រាំ នៅតែមានទំនុកចិត្តលើទំនាក់ទំនងផ្ទាល់របស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង។
ការលើកទ្បើងរបស់លោក Bolton បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញអាមេរិក ២នាក់ និងភ្នាក់ងារចារកម្មរបស់ក្រុងសេអ៊ូល បាននិយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងជើង កំពុងស្ថាបនាឡើងវិញនូវទីតាំងបាញ់បង្ហោះរ៉ុកកែតមួយ នៅស្ថានីយ Sohae ភាគខាងលិចនៃប្រទេស៕
មតិយោបល់