ព័ត៌មានជាតិ

Updateៈ នាំ​ខ្លួន​ ឧកញ៉ា​ គិត​ ធាង​ នៅ​ភូមិ​គ្រឹះ​ផ្លូវ​លេខ​២៨៩​ សង្កាត់​បឹង​កក់​១​ ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​ក្នុង​ក្លិបកម្សា​ន្ត ​រ៉ុ​ក​

​ភ្នំពេញៈ​ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អ​គ្ន​ស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នគរបាល​ចម្រុះ​បាន​នាំ​ខ្លួន​លោក​ឧកញ៉ា​ គិត​ ធាង​ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ជាង​៥០​គីឡូក្រាម​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បាន​បន្ត​ថា​ ការ​នាំ​ខ្លួន​ លោក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​ទីតាំង​អតីត​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ (Rock)​ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​នៅ​ភូមិ​គ្រឹះ​របស់​លោក​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ លោក​ឧ​ញ៉ា​ គិត​ ធាង​ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​

មតិយោបល់