បាត់ដំបងៈ ផាវមួយគ្រាប់តូចសោះ ធ្វើឲ្យយុវជនបែកប្រអប់ដៃខាងឆ្វេងខ្ទេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៧ នៅចណុច ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
យុវជនរងគ្រោះដែលដុតផាវលេងផ្ទុះបែកប្រអប់ដៃខាងឆ្វេងនោះមាន ឈ្មោះ លីទិត្យ អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុ។
ប្រភពដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះលេងដុតផាវកាន់ជាប់នៅនឹងដៃ បណ្តាលឲ្យផ្ទុះបែកប្រអប់ដៃតែម្តង។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ទឹកជ្រោះពេជ្រចិន្តា៕
មតិយោបល់