ព័ត៌មានជាតិ

រថយន្តបាញ់ស៊ីម៉ង់ត៍ បុកពីក្រោយរថយន្តកូរ៉ូឡាក្រពឹតគូថយ៉ាងដំណំ

ភ្នំពេញ: រថយន្តបាញ់ស៊ីម៉ង់ត៏មួយគ្រឿង បានជ្រុលចង្កូតបុករថយន្តកូរ៉ូឡាពីក្រោយ បណ្ដាលឲ្យក្រពឹតយ៉ាងដំណំ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចមុខផ្សារងិនអាន សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

រថយន្តបាញ់ស៊ីម៉ង់ត៏ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1124 មានលេខនិងអក្សរសម្គាល់ KL 05 ។ ចំណែកមួយគ្រឿងទៀត ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I-6412។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់មុខផ្សារងិនអាន ស្រាប់តែរថនយន្តក្រឡុកស៊ីម៉ង់ត៍ បានជ្រុលបុករថយន្តកូរ៉ូឡាពីក្រោយ បណ្តាលឲ្យក្រពឹតគូថ រថយន្តយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង ជជែកសម្រួលគ្នាអស់រយ:ពេលជាច្រើនម៉ោង តែមិនត្រូវគ្នាឡើយ ដោយខាងរថយន្តរងគ្រោះ ទាមទារថ្លៃជួសជុលរថយន្តចំនួន៥០០ដុល្លារ រីឯខាងរថយន្តបាញ់ស៊ីម៉ង់ត៍វិញ បានសំណងពីរជម្រើសទី១ ក្រុមហ៊ុនធានារ៉ាប់រង ព្រមចេញថ្លៃជួសជុលតែ២០០ដុល្លារប៉ុណ្ណោះ និងទី២ព្រមឲ្យជាងជួសជុលរថយន្តឲ្យស្អាតឡើងវិញ តែខាងរថយន្តកូរ៉ូឡាមិនព្រម ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញឲ្យមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់