កំពង់ធំ: កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនឯង ស្ថិតក្នុងភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ប៉ាត គុណឡុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ មានប្រពន្ធឈ្មោះ លី ស្រីអែម ជនជាតិខ្មែរ មុខរបរកសិករ ភេទស្រី អាយុ ២២ឆ្នាំ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា៖ ប្តីគាត់ កន្លងមកតែងតែផឹកស្រា ស្រវឹង រករឿងគាត់ មុនពេលកើតហេតុ ជនរងគ្រោះស្រវឹង បានរករឿងដុតផ្ទះ តែគាត់បានពន្លត់ទាន់ និងបានប្រតាយប្រតប់យកលុយយកពីគាត់ ទៅផឹក ពេលត្រឡប់មកផ្ទះវិញ គាត់បានស្តីឲ្យដោយប្ដីគាត់មិនតបតអីទេ បានចូលសំងំនៅក្នុងខ្ទម បិទទ្វារនៅម្នាក់ឯង រីឯគាត់វិញបាននាំកូនអង្គុយលេង នៅក្រៅផ្ទះ។
លុះបានរយៈពេលកន្លះម៉ោង កូនឈ្មោះ រតន: បានចូលក្នុងខ្ទមមុន ក៏ចេញមកវិញ ប្រាប់ថា ម៉ាក ប៉ា ចង.កស្លាប់ក្នុងខ្ទម ឮកូនប្រាប់ដូច្នេះ គាត់ក៏ស្ទុះចូលមកមើលក្នុងខ្ទម ឃើញប្ដី ចង.ក និងខ្សែស្មាច់ ភ្ជាប់នឹងឈើផ្លានដំបូលខ្ទម ក៏ស្រាយចុះមកក្រោម ហើយចេញក្រៅស្រែកប្រាប់ញាតិជិតខាង ឲ្យមកជួយមើល ដោយមិនទាន់អស់ចិត្ត បានដឹកសពប្ដីយកទៅមណ្ឌលសុខភាពតាំងក្រសាំង ពេលយកទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាជោគជាំ ត្រូវប្រពន្ធស្ដីឲ្យ។
ក្រោយក្រោយទទួលបានព័ត៌មាន បានចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច ពុំឃើញមានអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់