ព័ត៌មានជាតិ

ទីបំផុតលោកឧកញ៉ា គិត ធាង ត្រូវបានឃុំខ្លួនហើយ

ភ្នំពេញៈ ទីបំផុតនៅរសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចចេញ​ដីកាឃុំខ្លួន លោកឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​កម្សាន្ត​រ៉ុកហើយ ដោយនាំខ្លួនដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​សម្រួល​ទីតាំង​ឱ្យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ ដោយ​​ខុសច្បាប់។

សូមជំរាបថា លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងប្រហែល​៥ល្ងាច​ថ្ងៃ​ទី​១១ មីនា ដោយកម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ក្នុង​ភូមិ​គ្រឹះរបស់​លោក​លេខ​១៤ ផ្លូវ​​២៨៧ ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក។

ដោយការឃាត់នេះ បានធ្វើទ្បើងតាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក សេង លាង ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

មតិយោបល់