ភ្នំពេញៈ យុវជនវ័យ១៩ឆ្នាំម្នាក់ បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត សូម្បីតែជីតាជាអ្នកបីបាច់ថែរក្សាររាល់ថ្ងៃ ក៏លែងស្តាប់ដែរ ដោយសារបែកថ្នាំខ្លាំង យុវជនខាងលើបានចងកសម្លាប់ខ្លួនឯង នៅហ្នឹងមែកឈើ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៦និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅដើមគីនីន មាត់ប្រឡាយ ក្នុងបរិវេណវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះខាងលើ មានឈ្មោះ ហឿន ហ៊ុន អាយុ១៩ឆ្នាំ អតីតជាសន្តិសុខឯកជនបានញៀនថ្នាំ មានសតិមិនប្រក្រតី រស់នៅ ភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ នៅជាមួយជីតា ឈ្មោះ ស៊ុម ស៊ីណា អាយុ៦៤ឆ្នាំ មុខរបរ បុគ្គលិកកម្មករថែសួន ក្នុងទីលានវាយកូនហ្គោល។ ជនរងគ្រោះ មានម្តាយឈ្មោះ ស៊ុម សុខជា អាយុ៤៥ឆ្នាំ មុខរបរ លក់សាច់ក្លែម នៅផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តែជនរងគ្រោះ តាំងពីកើតដឹងក្តីមក រស់នៅជាមួយជីតា ក្នុងភូមិត្រពាំងធ្នង់រហូត មកដល់បច្ចុប្បន្ន ដោយមានបងប្អូនបង្កើត២នាក់ ប្រុសទាំង២ ជនរងគ្រោះជាកូនច្បង។
តាមប្រភពពីជីតាជនរងគ្រោះ បានឲ្យដឹងថា ក្រោយពីចៅរបស់គាត់ បានចាប់ផ្ដើមរៀបអានមិត្តភក្តិ ដែលចូលចិត្តដើរហើរឥតឈប់ គឺលែងស្តាប់ដំបូន្មានគាត់ដូចមុន ហើយបានប្រើប្រាស់ថ្នាំញៀន លះបង់ចោលការសិក្សា ថែមទាំងគ្មានការងារធ្វើទេ គឺដើរតែលេងប៉ុណ្ណោះ ទើបគាត់បានសុំការងារគេ ឲ្យចៅប្រុសរបស់គាត់ ដោយធ្វើជាសន្តិសុខយាមនៅទីលានវាយកូនហ្គោល ប៉ុន្តែជនរងគ្រោះ ចេញដើរទៅណាយ៉ាងសេរីពុំស្តាប់មេកើយ ទើបគេបញ្ឈប់ច្រើនខែមកហើយ គ្មានអ្វីធ្វើ យកពេលទំនេរដើរលេងជក់ថ្នាំ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបែរជាប្រទះឃើញចងកសម្លាប់ខ្លួន នៅលើចុងគីនីនស្លាប់ទៅវិញ។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យ និងអះអាងថា ជនរងគ្រោះ បានចងកលើដើមឈើ ដោយយកខ្សែអង្រឹងចងភ្ជាប់ដើមគីនីនសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/38-UeIClflA
មតិយោបល់