ព័ត៌មានជាតិ

ក្រុម Basak ប៊ិះ​ទឹកភ្នែក​​ក្រោយពេល​អួត​បំបាក់​ Kingdom FC ខុស​បច្ចេកទេស​

ភ្នំពេញ​៖ ​ក្រុមបាល់ទាត់ Basak ដែលជាក្រុម​ខ្លាំង​នៅកំពូល​តារាង​ នៃពានរង្វាន់ Home Sport League ​កាលពីម្សិលមិញនេះបាន​បើកទីលាន បាល់ទាត់ដំរីស ​ជួបជាមួយនឹងក្រុម​ថ្មី Kingdom FC
​ដោយ​លទ្ធផលស្មើ ២ ទល់នឹង ២ ទាំង​បុកពោះ ។​
ក្រុមបាល់ទាត់ Basak ដែលដឹកនាំ​ និងចូលរួមលេង​ដោយ​សែស្រឡាយស្តេច ​នោះ មុនការប្រកួត បានអួត​ក្អេងក្អាង ទាំង​លក្ខណៈខុស​បច្ចេកទេស ថា​នឹង​លុត Kingdom FC ក្នុងលទ្ធផល ៣ ទល់នឹង ០ ។
នៅតង់ទី ១ ក្លិប Kingdom FC បា​​ន​​ដាក់ ១១​នាក់ដំបូង ​និងជាកីឡាករជម្រើសទី ២ សុទ្ធតែ​ជា​អ្នកចាប់ទឹកកក បម្រើទឹកកក និងជាចុងភៅ របស់ Kingdom FC តែប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើឲ្យ Basak បានចិត្ត អួតក្អេងក្អាង ថាលុត ៣ ឬ៤ ទល់នឹង ០ ។
វា​ជាការពិតណាស់ ​នៅពេលដែល​ Basak លេង​​ជាមួយនឹង​អ្នកចាប់ទឹកក​ និង​ជា​ជម្រើសទី ២ របស់ Kingdom FC ១០ នាទី​ដំបូង បាន​បំប៉ោង​សំណាញ់ Kingdo FC ២ ទល់នឹង ០ ។ តែ​ទោះជាយ៉ាង Kingdom FC មិនបាន​ឲ្យក្រុមនេះ មើល​ងាយ​បន្តឡើយ ដោយ​​ប្តូរកីឡាករ មានអាជីពចាប់ទឹកកកចេញ ​ដាក់ជំនួសវិញ ​ជើងខ្លាំង ​ប្រចាំ Kingdom FC និងជាជម្រើសទី ១ ដោយ​អាច​ស្តារពិន្ទុ ២ ទល់នឹង ១ ​នៅក្នុងក្នុងតង់ទី១។​

ក្រោមយុទ្ធសាស្ត្រថ្មី ពីអ្នកដឹកនាំ លោក សួន ពន្លក និងជំនួយការ បាន​ប្តូរ កីឡាករ​ជំនាញ​ចាប់ទឹកកក ៥ នាក់ចេញ ដាក់មកវិញ ​អ្នកខ្លាំង ៥ នាក់ ​នៅតង់ទី ២ ​សឹងតែ​ធ្វើឲ្យ Basak គ្មានសាច់បាល់លេង ។ នៅតង់ទី ២ សាច់បាល់ Kingdom FC បានគ្របដណ្តប់ ១០ លើ ៣ ដែលជាដើមចម ​ធ្វើឲ្យ Basak គ្មានសាច់បាល់លេង ដូចអ្វីដែលខ្លួនអួតនៅដើមតង់ទី ១ ។​
​នៅនាទី ៦៨ កីឡាករ ស៊ឹម កុសល ដែល​ធ្លាប់តែលេង​ខ្សែរការពារជួរមុខ Kingdom បែរជាមកលេង​ស្លាបបម្រើ ​ បានស៊ុតបង្ហើរ ពីចម្ងាយ ប្រហែល ២៧ ម៉ែត្រ ហោះសៀរៗនៅអង្គទី ២ នៃរបារទីខាងលើ ​ធ្វើឲ្យ អ្នកចាំទី Basak គ្មាន​លទ្ធភាពសង្គ្រោះបាល់ និងជាឱកាស​ ២ ស្មើ ​តែម្តង​។ អ្វីដែលគួរឲ្យសោកស្តាយរបស់ Kingdom FC គឺនៅនាទី ៨០ ទៅហើយ មាន​ឱកាស​ បាល់ដាច់ ស្មើ ១ ទល់នឹង ១ជាមួយនឹងអ្នកចាំទី និងជា​ឱកាស​ Basak ទឹកភ្នែក តែ​ ខ្សែប្រយុទ្ធ Kingdom FC ពាក់ស្លាកលេខ ១៦ ​​ធ្វើមិនបានសម្រេច ​ខណៈទីលាន​រដេរដុប ​នោះ ៕​
Kingdom FC (4)
Kingdom FC ឯកសណ្ឋាន ពណ៌លឿង និង Basak អាវពណ៌ ខៀវ
10430901_1531055877146260_2114213992589164215_n

Kingdom FC (2)Kingdom FC (3)Kingdom FC (5)

មតិយោបល់