ព័ត៌មានជាតិ

ភ្លើងឆេះព្រៃអស់១៣០ហិចតា នៅស្រុករមាសហែក

ស្វាយរៀង: អគ្គិភ័យឆាបឆេះព្រៃមួយកន្លែងដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ នៅចំណុចចម្ការឆ្នាំ២០០៥-២០០៦ ជាព្រៃឈើរបស់រដ្ឋ ស្ថិតក្នុងភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក បានឆេះព្រៃអស់ចំនួន ១៣០ហិចតា គិតរហូតមកដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ទើបរលត់ទាំងស្រុងទៅវិញ។

ក្នុងហេតុការនោះកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែកបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងប្រើប្រាស់ទឹកជាជ្រើនទើបបាញ់រលត់បាត់ទៅវិញ៕

មតិយោបល់