ឧត្តរមានជ័យៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តក្រុង ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់ចេញពីភ្នំពេញ ឆ្ពោះទៅស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បានបើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស២នាក់ និងរងរបួសធ្ងន់-ស្រាល សរុបចំនួន២២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាមែង -ឃុំ- ស្រុកអន្លង់វែង ឧត្តរមានជ័យ ។
ករណីខាងលើនេះ បន្ទាប់ពីទទួលព័ត៌មានបាន លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុក ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយ ។ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ ៕
មតិយោបល់