ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ត្រូវជញ្ជាំងថ្មបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ ខណៈកំពុងវាយជញ្ជាំងថ្មបង្គន់ ស្រាប់តែបាក់រលំសង្កត់ ផ្ទប់ជញ្ជាំងម្ខាងទៀត បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាម់ៗ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក​ ថ្ងៃទី១៤​ ខែមិនា​ ឆ្នាំ២០១៩​ ត្រង់ចំណុចការដ្ឋានមួយកន្លែង ស្ថិតនៅភូមិខ១​ សង្កាត់ច្រាំងទី២ ខណ្ឌឬស្សីកែវ ​រាជធានី​ភ្នំពេញ​។

ជនរងគ្រោះឈ្មោះ ធឿន​ ថុន​ ភេទប្រុសអាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ​ មុខរបរកម្មករសំណង់ មានកូនស្រីក្នុងបន្ទុកគ្រួសារ២នាក់។

ប្រពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើត មានកម្មករសណង់២នាក់ បានវាយផ្ទះចាស់ ដោយវាយជិតរួចអស់ហើយ នៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះ ដោយពួកគាត់ទាំងពីរនាក់ បានវាយម្តងម្នាក់ម្ដង ស្រាប់តែពេលជនរងគ្រោះ វាយក៏ជញ្ជាំងបង្គន់នោះ បាក់មួយផ្ទាំងធំរលំសង្កត់លើខ្លួនផ្ទប់ជញ្ជាំងម្ខាងទៀត បណ្ដាលឲ្យស្លាប់មួយរំពេច។ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ ជួយគាស់ចេញ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសព ត្រូវបានយកមកផ្ទះជនរងគ្រោះ និងប្រាប់សមត្ថកិច្ច ឲ្យចុះពិនិ្យបន្ទប់ពីពិនិត្យរួច ទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់