រតនគិរីៈ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ មានករណីបុរស ២នាក់ យកគ្រប់មិនទាន់ផ្ទុះ មកវាយបំបែកយករំសេវ បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ ស្ថិតនៅភូមិឡំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ សេវ សិញ ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិ ចារ៉ាយ មានមុខរបរ កសិករ រងរបួសធ្ងន់ និងឈ្មោះ សេវ យិម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ជាជនជាតិ ចារ៉ាយ រងរបួសស្រាល រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូន យកទៅមណ្ឌលសុខភាពអូរយ៉ាដាវ៕
មតិយោបល់