ឧត្តរមានជ័យៈ ប្រជាពលរដ្ឋចំនួន៣នាក់ បានស៊ីឈ្នួលរាវមីនអោយគេ កាប់ចំមីនតោន បណ្តាលឲ្យផ្ទុះស្លាប់ចំនួន ២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង វេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបារាំង ស្ថិតក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទាំង៣នាក់នោះទីមួយ១មានឈ្មោះ ហុក រ៉ាឆាន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
ទី២.ឈ្មោះ ម៉ៅ កំសត់ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
ទី៣.ឈ្មោះ តែម ប៊ុនធីម ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ពុំមានរងរបួស)។
មូលហេតុដែលជនរងគ្រោះជួបគ្រោះថ្នាក់បែបនេះគឺមកពីពួកគាត់ជាអ្នក ស៊ីឈ្នួលរាវមីនអោយគេ រួចមកក៍កាប់ចំមីនតោនបណ្តាលអោយផ្ទុះស្លាប់និងរងរបួស ៕
មតិយោបល់