ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តច្រូតស្រូវ បណ្ដាលឲ្យស្លាប់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង ០៣នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូទៅបុករថយន្តច្រូតស្រូវ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតនៅក្នុងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ សៀង ស៊ុយ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ជិះម៉ូតូមួយគ្រឿង​ ម៉ាក HONDA ស៊េរីឆ្នាំ ២០០២ គ្មានស្លាកលេខ មកដល់ចំណុចកើតហេតុខាងលើ ជ្រុលទៅបុករថយន្តច្រូតស្រូវ ដែលកំពុងឈប់នៅលើផ្លូវ រៀបបត់ចូលផ្ទះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់