ព័ត៌មានជាតិ

គួរបន្ទោសអ្នកណា? កុមារីម្នាក់លង់ទឹកពាងស្លាប់ដោយ…

ព្រះវិហារៈ កុមារីម្នាក់វ័យមិនទាន់បាន១ខួបកន្លះផងបែជាត្រូវលង់ទឹកពាងស្លាប់គួរឲ្យអណោចអធម៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ប៊ី រ៉ានី ភេទស្រី អាយុ ១ឆ្នាំ ៤ខែ មានឪពុកឈ្មោះ ទឹម ជាង មុខរបរជាងឈើ និងម្តាយឈ្មោះ គាត ចាន់រី មុខរបរមេផ្ទះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុកុមារីរងគ្រោះបានទៅឡើងលេងលើផ្ទះអុំឈ្មោះ ឃួន វុទ្ធី នៅជាប់គ្នានោះ ហើយក៏ចុះមកវិញប៉ុន្តែអ៊ុំមិនបានចាប់អារម្មណ៍ថាទៅណាទេ ចំណែកឪពុកម្តាយក៏មិនបានចាប់អារម្មណ៍ដែរព្រោះកុមារីរងគ្រោះធ្លាប់តែដើរលេងជាធម្មតា បន្ទាប់មកក្រោយពីបាត់កូនយូរពេកមិនឃើញក៍នាំគ្នាផ្អើលឆោឡោដើររកកូនស្រាប់តែប្រទះឃើញលង់ទឹកពាងស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់