វីដេអូឃ្លិបខាងក្រោមនេះដែរ យើងឃើញកីឡាករ ក្លិប Chesterfield FC បានចាប់ស្រាតកីឡាករដែលជាគូបដិបក្សប្រកួត ប៉ុន្តែអាជ្ញាកណ្តាល មិនខ្វល់នោះទេ ចំពោះការទាមទាររបស់ជនរងគ្រោះ ដោយឲ្យលើកខោបន្តការលេង។
ស្ថានភាពដ៏កំប្លែងនេះ បានកើតឡើង ការប្រកួតរវាងក្លិប Chesterfield និង Cheltenham ក្នុងក្របខណ្ឌ League Two (UK) នៅពេលថ្មីៗនេះ។ ហេតុការណ៍នេះបានកើតឡើង ខណៈដែលកីឡាករក្លិប Chesterfield រៀបចំហ្វ្រីហ្គិក ស្រាប់តែខ្សែបម្រើក្លិប Cheltenham ឈ្មោះ Russell Penn បានមកឆ្កឺះបាល់ និងឈរកៀកបាល់ នៅចំណុចហ្វ្រីហ្គិក ។ ឃើញដូចនេះ កីឡាករ Gary Roberts បានចាប់ស្រាតខោ កីឡាកររូបនេះនៅមុខអាជ្ញាកណ្តាល៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់