ព័ត៌មានជាតិ

ខ្នោះដៃមិនចាំស្អែក ចំពោះជនល្មោភកាមបែបនេះ

កណ្តាលៈ ជនល្មោភកាមម្នាក់ត្រូវជាប់ខ្នោះដៃក្រោយពីធ្វើសកម្មភាពរួមភេទជាមួយអនីតិជននៅថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី
នៅ លើគ្រែលក់នំក្នុងបរិវេណវត្តសាលាអណ្ដែត ភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ប.ស.ឡ ភេទ ស្រី ជនជាតិខ្មែរ។

ចំណែកជនសង្ស័យមានឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង មុខរបរ កម្មករសំណង់ ។

តាមដំណើររឿងហេតុបានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង០០នាទី ជនសង្ស័យបាន បានបបួលជនរងគ្រោះ ទៅក្នុងបរិវេណវត្តសាលាអណ្ដូង ដែលមានគ្រែលក់នំ បន្ទាប់ពីទោដល់ ជនសង្សយ័បានចាប់ជនរងគ្រោះ ផ្ដួលទៅលើគ្រែរួចចាប់ស្រាតខោជនរងគ្រោះ ហើយខ្លួន(ជនសង្សយ័)បានស្រាតខោត្រឹមក្បាលជង្គង់ ហើយក៍បានធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង ប៉ុន្តែដោយសារជនរងគ្រោះមានការឈឺចាប់ក៍រើបំរះ ហើយជនសង្ស័យក៍ឈប់សកម្មភាពតែម្ដង ។

លុះដល់ថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ហើយបានហៅជនសង្ស័យមកសាកសួរភ្លាមៗ ។
ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។
ក្នុងករណីនេះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់