ក្មេងទំនើងជាម្ចាស់ account ឈ្មោះ Nag Sad រូបនេះ មានគ្នាប្រហែលជិត ២០ នាក់ ជិះម៉ូតូពី ៧ ទៅ ១០ គ្រឿង បានបង្ករអុកឡុកប្រើប្រាស់ហឹង្សាលើគេឯង បណ្តាលឲ្យមានរបួស បែកក្បាល នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសាស្ត្រឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ ។
ករណីនេះបើដឹងខុសចេះកែរខ្លួនប្រាកដជាមានអនាគតល្អ តែបើនៅបន្តធ្វើក្មេងទំនើងបង្កអុកវាយគេឯងឲ្យមានរបួសស្នាមដោយគិតថាសប្បាយដៃ ប្រហែលអាចពន្ធនាគារ (មាត់ឃ្មង់) សូមស្វាគមន៍ ហើយបាត់បង់អនាគតជាមិនខាន ។ ព្រោះថាម្ចាស់ account ឈ្មោះ Nag Sad រូបនេះធ្លាប់កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួនពីបទបង្កររបួសស្នាម ហើយឃុំខ្លួនបណ្ដោះអាសន្ន (២៤ម៉ោង) ។
សូមបញ្ជាក់ជូនថា : បន្ទាប់ពីឃុំខ្លួនរយៈពេល ២៤ ម៉ោងរួចនគរបាលជំនាញផ្នែកយុត្តិធម៌ បានធ្វើអប់រំ និងចុះកិច្ចសន្យាបញ្ឈប់ការបង្កអុកឡុកវាយគេឯងបណ្តាលឲ្យមានរបួសស្នាមទៀត រួចក៏ប្រគល់ទៅឲ្យអាណាព្យាបាល ដោយមានកិច្ចធានាពីអាណាព្យាបាលនោះ ផងដែរ៕
មតិយោបល់