ព័ត៌មានជាតិ

ទៀតហើយ! ស្រ្តីម្នាក់ស្លាប់និងរបួសស្រាលម្នាក់នៅ…

កណ្តាល: គ្រោះថ្នាក់ចរារណ៍មួយរវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងកង់បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួសស្រាលម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងម៉ាកសង់កូរ៉េ ពណ៍ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉េង ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករបើករ៉ឺម៉កដឹកទឹកកក មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដើម្បីដឹកទឹកកកអនាម័យទៅដាក់ឲ្យបុណ្យជីតារបស់ខ្លួននៅភូមិព្រែកគ្រោះ លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏បានកៀកង់របស់ ឈ្មោះម៉ៅ សុភា ហៅគ្រត ភេទស្រី អាយុ៤១ឆ្នាំមុខរបរ:ដើរកោសខ្យល់មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពង់ជិះកង់ ថៃ ពណ៍ ក្រហម នៅពីមុខស្របទិសគ្នាបណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងនិងយកវត្ថុតាងទាំងពីររួចឃាត់ខ្លួនអ្នកបើករ៉ឺម៉ក មកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់