បាត់ដំបងៈ កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងចម្ការឥណ្ឌា ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា វាករណីប្លន់ប្រដាប់អាវុធមួយ បង្កទ្បើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ស្លៀកពាក់ស៊ីវិល បានប្រើប្រាស់អាវុធអាការ ធ្វើសកម្មភាពភ្ជង់ទារលុយម្ចាស់ផ្ទះ ឈ្មោះ សេង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ តែត្រូវម្ចាស់ផ្ទះរត់គេចខ្លួន និងស្រែកឲ្យអ្នកភូមិជួយ។
ករណីនេះ អធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ រកឃើញគ្រាប់ ដែលមិនទាន់បាញ់ប្រភេទអាការចំនួន២គ្រាប់ បន្សល់នៅលើដីផងដែរ៕
មតិយោបល់