បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះបន្ទប់ដាក់សម្ភារ០១ខ្នងទំហំ២មx៤មនៅលើផ្លូវឌឿងហែម ក្រោយផ្ទះរបស់ម្ចាស់ឈ្មោះសុខ សេរីរ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១និង៣៥នាទី ស្ថិតនៅចំណុចក្រុមទី០១ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភារខូចខាតរួមមាន៖ឆេះបន្ទប់០១-ឆេះពូកប៉ៅអ៊ីនិងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបអាចពន្លត់ភ្លើងបានមិនឲ្យរាលដាលបន្តទៀត។ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
មតិយោបល់