ព័ត៌មានជាតិ

សំណាង១ក្នុង១០០០គ្រោះថ្នាក់! រថយន្តដឹកលូបត់ចូលការដ្ឋានសង់បុរីឡុងនី កិនម៉ូតូជាប់ក្រោម

ភ្នំពេញៈ រថយន្តកូរ៉េដឹកលូមួយគ្រឿង បើកបត់ចូលក្នុងការដ្ឋានកំពុងកសាងបុរី មិនបានបើកភ្លើងសុីញ៉ូកៀរនិងកិនម៉ូតូហុងដាមួយគ្រឿងជាប់ខាងក្រោមរថយន្តរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅម១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5696 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងស្របជាមួយនិងម៉ូតូម៉ាកហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1D-4137 បើកបរដោយបុរសម្នាក់និងស្រីម្នាក់ទៀតរួមដំណើរជាមួយ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបត់ស្តាំចូលក្នុងបុរីឡុង នី ដោយមិនបានបើកភ្លើងសុីញ៉ូ ក៏កៀរ និងកិនម៉ូតូជាប់ក្រោមរថយន្តតែសំណាងអ្នកជិះម៉ូតូលោតចេញទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលតែមិនត្រូវគ្នាទើបធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់