ភ្នំពេញៈ នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ មានករណីកម្មកររោងចក្រប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅមុខរោងចក្រ យូនី ខន កាត់ដេរ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រខាងលើមានកម្មករសរុប ចំនួន ៣៩០នាក់ (ស្រី២៥៥នាក់) ។
មូលហេតុ៖ ប្រធានក្រុមជនជាតិចិន វ៉ៃ កម្មករ ស្ត្រីម្នាក់ ទើបឆ្លងទន្លេបានប្រហែល០៣ ខែ) ដោយសារ ដេរពុំទាន់ផែនការកំណត់ នៅពេលនេះ កម្មករទាំងអស់ បានចេញមកឈរនៅខាងក្រៅ រោងចក្រ មិនព្រមធ្វើការទេ រងចាំការដោះស្រាយជូនជនរងគ្រោះ ទាមទារសំណងជំងឺចិត្ត៤០០០ $(បួនពាន់ដុល្លា)។
ជនរងគ្រោះឈ្មោះ ផ ស.ខ ភេទស្រី អាយុ៣៣ ឆ្នាំ តួនាទីត្រួតពិនិត្យ (ទើបឆ្លងទន្លេបានប្រហែល០៣ខែ) មានទីលំនៅភូមិជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនបង្ក ឈ្មោះ ចូវ វាំងហ្វិន ភេទប្រុស អាយុ៤៥ ឆ្នាំ តួនាទីប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រ។
បច្ចុប្បន្នពុំទាន់មានដំណោះស្រាយទេ ដោយខាងកម្មករ ពុំព្រមទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឡើយ ហើយក៏ពុំអនុញ្ញាតឲ្យសមត្ថកិច្ច យកជនបង្កនេះ ចេញក្រៅឡើយ៕
មតិយោបល់