កណ្ដាលៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបែន រថយន្តដឹកអ្នកដំណើ និងម៉ូតូ អ្នកលក់ដូរ ស្ថិតលើផ្លូវជាតិ៨ ចំណុចនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បង្កឡើងដោយ៖
រថយន្ត០១គ្រឿង ម៉ាក NiSSAN ធន់បែន ពណ៌ស ស្លាកលេខ PP 0319 បើកបរដោយឈ្មោះ ផន មករា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-5675 បើកបរដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់)។
រួមដំណើរ ៣នាក់
១-ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ(ជាប្រពន្ធ ស្លាប់)
២-ឈ្មោះ ឃាង កៅលី ភេទ ប្រុស អាយុ ១២ឆ្នាំ(ជាកូន ស្លាប់)
៣-ឈ្មោះ ឃាង ប៉ជូ ភេទ ស្រី អាយុ ៧ឆ្នាំ (របួស ជាកូន)នៅភូមិឃុំជាមួយគ្នា ។
បើកបរក្នុងទិសដៅពីពីលិចទៅកើតចុះពីស្ពាន បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល់ (រងបួសធ្ងន់) និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទស្រី អាយុ ២៤ឆ្នាំ (របួសធ្ងន់) នៅភូមិឃុំជាមួយគ្នា។ បន្ទាប់មករថយន្តបង្កខាងលើបានបុករថយន្តឈប់ទិញផ្លែឈើ ម៉ាក Sang yong បើកបរមិនស្គាល់ឈ្មោះ (របួសធ្ងន់) នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ រួមដំណើរប្រហែល ៧នាក់ ក្នុងនោះរងបួស០១នាក់(ធ្ងន់)ឈប់ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបង្កខាងលើជ្រុលទៅបុកតូបលក់ដូរចំនួន ០២តូបទៀត តែមិនបណ្ដាលអោយម្ចាស់តូបរងរបួសឡើយ ។
ករណីនេះបណ្ដាលអោយរងគ្រោះ ៩នាក់ ក្នុងនោះស្លាប់ ០៣នាក់រងរបួសធ្ងន់ ៦នាក់។
ខូចខាតរថយន្ត ២គ្រឿងធ្ងន់ និងម៉ូតូ ១គ្រឿងធ្ងន់ព្រមទាំងតូប ៣កន្លែង និងសម្ភារៈមួយចំនួន ។
មូលហេតុ៖ អ្នកបើកបរបង្កខាងលើ បើកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ ថន មករា ប្រុស អាយុ ២៣ឆ្នាំ ៕
មតិយោបល់