កំពង់ចាមៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ១០ នាទី នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ដោយប្រើវិធានញុះញង់ និង រឹបអូសវត្ថុតាងរួមមានរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ២៦ កញ្ចប់ ទូរស័ព្ទ ០៧ គ្រឿង ម៉ូតូ ០៥ គ្រឿង ឧបករណ៍សេព និង សម្ភារវេចខ្ចប់មួយចំនួន។
ក្រោយពីឃាត់ខ្លួនរួចជនសង្ស័យទាំងអស់កំពុងកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់