ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ខ្នង មាន៤បន្ទប់ នៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០និង៤០នាទីយប់ ស្ថិតនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ចំណុចក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះអគាររបស់ពលរដ្ឋ០១ខ្នង ទំហំ៦ម៉ែត្រ × ៣៦ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីប្រូ ជញ្ជាំងថ្ម សម្រាប់ឲ្យបុគ្គលិកស្នាក់នៅមានចំនួន ០៤បន្ទប់ ស្នាក់នៅ ០៤គ្រួសារ (ខូចខាត៩០%) សរុបការ ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ១៦០លានរៀល។

ចំពោះមូលហេតុ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវ ជ្រាវ។

ករណីនេះ កម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការស្រុកចំនួន ០៤គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះ បានទាំងស្រុង៕

មតិយោបល់