ព័ត៌មានជាតិ

ករណីជនជាតិជប៉ុន ២នាក់ អារ.កសម្លាប់អ្នករត់តាក់ស៊ី នៅខេត្តសៀមរាប មានសប្បុរសជន…

សៀមរាបៈ នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ដោយមានក្តីអាណិតអាសូរ ដល់គ្រួសារនៃសពជនរងគ្រោះ ជាតៃកុងឡាន ដែលរត់តាក់ស៊ី ហើយត្រូវបានជនជាតិជប៉ុន ០២នាក់ អារ.កសម្លាប់ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩។

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ សៀមរាប បានសម្ដែងការសោកស្ដាយពន់ពេក ហើយបានជួយឧបត្ថម្ភថវិកា ចំនួន៤,០៤៥$ ដល់គ្រួសារសព។

ក្នុងនាមតំណាងឲ្យក្រុមគ្រួសារសព សូមថ្លែងអំណរគុណ យ៉ាងជ្រៀវជ្រៅបំផុត ដល់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរសៀមរាប និងសូមជូនពរ ម្ចាស់ក្លិប និងសមាជិកទាំងអស់ ជួបតែសេចក្តីសុខ និង ជោគជ័យជារៀងរហូត៕

មតិយោបល់