ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយពីបើកម៉ូតូបុករបងផ្ទះ នៅតាកែវ

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុករបងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៩ និង០០នាទី នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១២០ បេ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ជីវ ស្រ៊ាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK-9942 ធ្វើដំណើរពីកើតទៅលិច រស់នៅភូមិតាំងឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានបុករបងផ្ទះ បណ្ដាលឲ្យស្លាប់និងកន្លែងកើតហេតុ រួមដំណើរជាមួយ ឈ្មោះ គុល កែវ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងនៅកន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្តែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់