ព័ត៌មានជាតិ

បុរសម្នាក់បើកបុកគូថរថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅ…

ព្រៃវែងៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅស្របគ្នា នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ០០នាទីព្រឹក ត្រង់ចំណុចខាងកើតស្ពានអ្នកលឿងចំងាយ ៥០០ម៉ែត្រលើផ្លូវជាតិលេខ០១ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរោទិ៍ ខេត្តព្រៃវែង។

ជនរងគ្រោះ ជិះម៉ូតូ ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1AA-8801 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ចំណែកឯរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកគេចខ្លួនបាត់។

មូលហេតុ៖ ម៉ូតូបើកបរក្នុងទិសដៅស្របគ្នានឹងរថយន្តហើយក៏បានបុកគូថរថយន្តតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងយកវត្ថុតាងមក រក្សានៅប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ ក ចំណែកសាកសពរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់